ខ្សែការពារ Sergio Reguilon របស់ក្លឹប Tottenham Hotspur ត្រូវបានគេរាយការណ៍ថាគ្រោងនឹងចាកចេញពីក្លឹបនៅខែមករា ដើម្បីទទួលបានពេលវេលាលេងបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាខ្សែការពារវ័យ ២៧ឆ្នាំ កីឡាករ Reguilon នឹងចាកចេញពីក្រុម Tottenham នៅ Premier Leauge នៅក្នុងរដូវកាលនេះ ដោយគាត់ធ្វើការបញ្ចប់កុងត្រាជាមួយក្លឹប។
ក្លឹប Sevilla ជាកន្លែងដែល Reguilon រីករាយនឹងការខ្ចីជើងដ៏ជោគជ័យកាលពីមុន ហើយក្លឹបចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំយកគាត់ត្រលប់ទៅ La Liga វិញ។ ក្រៅពីក្លឹប Sevilla ក៏មានក្លឹប Getafe បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Reguilon ក្នុងលក្ខខណ្ឌគ្មានតម្លៃខ្លួន៕