មានក្លឹបចង់បានលោក Mancini ទៅដឹកនាំ

0

យោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាការងាររបស់លោក Ivan Juric ជាគ្រូបង្វឹករបស់ AS Roma នឹងបញ្ចប់ការងារបន្ទាប់ពីការប្រកួត Serie A នាពេលខាងមុខរបស់ក្លឹបជាមួយនឹងក្រុម Bologna នៅថ្ងៃអាទិត្យ ខណៈដែលពួកគេសម្លឹងមើលការនាំយកអតីតគ្រូបង្វឹកក្រុម Manchester City និងម្ចាស់ជើងឯកអឺរ៉ុបលោក Roberto Mancini មកជំនួសវិញ។

ថ្មីនេះលោក Mancini បានលាឈប់ពីការងារជាគ្រូបង្វឹកក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ហើយសុខចិត្តត្រឡប់ទៅប្រទេសកំណើតវិញ ទោះជាយ៉ាងណាក៏ដោយ បុរសវ័យ ៥៩ឆ្នាំរូបនេះកំពុងទាមទារកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយនឹងជម្រើសនៃការពន្យាកុងត្រាមួយឆ្នាំបន្ថែមទៀត៕