អ្នកចាត់ការក្រុម Marseille ត្រៀមខ្លួនចាកចេញពីក្លឹបបារាំង

0

គ្រូបង្វឹកក្រុម Marseille លោក Roberto De Zerbi បានលើកឡើងថា គាត់ត្រៀមខ្លួនចាកចេញពីក្លឹបបារាំង បន្ទាប់ពីបរាជ័យក្នុងផ្ទះមួយទៀតក្រោមថ្វីជើងក្រុម Auxerre ក្នុងក្របខ័ណ្ឌ Ligue 1 កាលពីថ្ងៃសុក្រ។

អតីតគ្រូបង្វឹក Brighton បានស្តីបន្ទោសចំពោះការបរាជ័យដ៏អាម៉ាស់នៅចំពោះមុខអ្នកគាំទ្ររបស់ពួកគេនៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត ខណៈដែលលោកបានអះអាងថាលោកត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីការងារក្នុងរយៈពេលបីខែនៃការផ្លាស់ទៅប្រទេសបារាំងពីប្រទេសអង់គ្លេស៕