យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Inter Milan និងភ្នាក់ងាររបស់កីឡាករ Yann Bisseck បានត្រៀមក្នុងការបញ្ចប់ការព្រមព្រៀងទៅលើព័ត៌មានលម្អិតសម្រាប់កុងត្រាថ្មី។
កិច្ចប្រជុំមួយទៀតត្រូវបានកំណត់ពេល ខណៈកីឡាករ Bisseck នឹងចុះហត្ថលេខាទៅលើកុងត្រាថ្មី ដែលមានរយៈពេល ៥ឆ្នាំ ជាមួយនឹងការតម្លើងប្រាក់ឈ្នួលដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង៕