Man Utd នឹងត្រូវប្រជែងជាមួយ Arsenal ដើម្បីចុះហត្ថលេខាយកខ្សែប្រយុទ្ធរបស់ Bayern

0

ក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាបានសាកសួរអំពីកីឡាករ Leroy Sane ខណៈដែលតារាឆ្នើមរបស់ Bayern Munich រូបនេះខិតកាន់តែកៀកទៅនឹងការចាកចេញពីកីឡដ្ឋាន Allianz Arena ។

នេះបើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាក្លឹប Manchester United បានទាក់ទងទៅ Bayern Munich ដើម្បីសាកសួរអំពីកីឡាករ Sane សម្រាប់ទីផ្សារដោះដូរនាខែមករា ប៉ុន្តែកីឡាករសញ្ជាតិអាឡឺម៉ង់អាចនឹងចាកចេញពីក្លឹបនៅរដូវកាលឆ្នាំ២០២៥ ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។

ក្លឹប Arsenal ក៏បានបង្ហាញចំណាប់អារម្មណ៍លើការផ្ទេរយកកីឡាករ Sane ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អតីតខ្សែបម្រើស្លាបរបស់ Manchester City ត្រូវបានគេនិយាយថាបើកចំហក្នុងការសន្ទនាជាមួយ Bayern Munich ជុំវិញការបន្តកុងត្រា មុនពេលធ្វើការសម្រេចចិត្តលើអនាគតរបស់គេ៕