ក្លឹប Brentford កំណត់គោលដៅអ្នកជំនួសកីឡាករ Mbeumo

0

យោងតាមការចេញផ្សាយរបស់ TBR Football បានអោយដឹងថាកីឡាករ Bryan Mbeumo បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗនៅ Premier League ហើយក្នុងនោះក្លឹប Brentford ត្រូវបានរាយការណ៍ថាកំពុងពិចារណាលើការផ្ទេរយកកីឡាករ Nicolas Kuhn របស់ Celtic មកធ្វើជាអ្នកជំនួសកីឡាករ Mbeumo។

ទម្រង់លេងដ៏ល្អរបស់គាត់នាពេលថ្មីៗនេះរបស់កីឡាករ Mbeumo បានទាក់ទាញចំណាប់អារម្មណ៍ពី Arsenal, Liverpool និង Newcastle United ដែលជំរុញឱ្យ Brentford ស្វែងរកជម្រើសក្នុងករណីមានសំណើរផ្ទេរណាមួយកើតឡើង។ កីឡាករ Kuhn ដែលមានតម្លៃ ២៥លានផោន កំពុងតែងបង្ហាញភាពទាក់ទាញនៅក្លឹប Celtic ហើយគាត់អាចសាកសមជាមួយតម្រូវការរបស់ Brentford ប្រសិនបើ Mbeumo ចាកចេញ។

ចាប់តាំងពីចូលរួមជាមួយ Celtic ក្នុងខែមករា Kuhn បានបង្ហាញទម្រង់លេងដ៏ពិសេស ខណៈដែលអតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់ U21 បានស៊ុតបញ្ចូលទីបាន ៩គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុម ១០ដង ក្នុងការបង្ហាញខ្លួន ១៦ប្រកួត៕