ខ្សែការពារសញ្ជាតិអាឡឺម៉ង់ ត្រៀមទទួលកុងត្រាថ្មី

0

យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាខ្សែការពារសញ្ជាតិអាឡឺម៉ង់ Yann Bisseck ជិតនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែងថ្មីជាមួយក្លឹប Inter ដែលអាចនឹងអោយគាត់បន្តស្នាក់នៅទឹកដីអ៊ីតាលីដល់ឆ្នាំ២០២៩។

ម្ចាស់ជើងឯកអ៊ីតាលីបានបញ្ជាក់ថាមានការរីករាយចំពោះទម្រង់លេងរបស់កីឡាករវ័យ ២៣ឆ្នាំនេះ ហើយចង់រក្សាទុកគាត់នៅក្លឹបរបស់ខ្លួនបន្តទៀត៕