យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខ្សែការពារ Matteo Gabbia ត្រៀមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយក្នុងពេលឆាប់ៗនេះ ដែលគាត់អាចនឹងទទួលបានប្រាក់ឈ្នួល ២លានអឺរ៉ូបូកនឹងតម្លៃបន្ថែម។
កីឡាករវ័យ ២៥ឆ្នាំរូបនេះ គឺជាយុវជនដែលចេញពីសាលាបាល់ទាត់របស់ក្លឹប ហើយបានចូលរួមជាមួយក្រុមឈុតធំនៅក្នុងឆ្នាំ២០១៧៕