Home ព័ត៌មានកីឡា មានក្លឹបធំចំនួនបី កំពុងចាប់អារម្មណ៍ចង់បានខ្សែការពារ Radu Dragusin

មានក្លឹបធំចំនួនបី កំពុងចាប់អារម្មណ៍ចង់បានខ្សែការពារ Radu Dragusin

0

ខ្សែការពារ Radu Dragusin របស់ Tottenham Hotspur ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាចាកចេញពីក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៏ក្នុងខែមករា ដោយសារតែខ្វះពេលវេលាលេង។

ក្លឹប Bayern Munich និង Napoli បានព្យាយាមអស់ពីសមត្ថភាពដើម្បីអាចទទួលបានកីឡាកររូបនេះ មុនពេលដែលអនាគតរបស់គាត់នៅ Spurs ត្រូវបានបង្ហាញ។ ក្នុងនោះក៏មានក្លឹបមួយទៀតនៅ Serie A ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះកីឡាករូបនេះដូចគ្នា។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមការចេញផ្សាយរបស់ The Mirros បានអោយដឹងថាអតីតកីឡាករ Genoa រូបនេះមិនមានគម្រោងចាកចេញពីក្លឹប Spurs នៅពាក់កណ្តាលរដូវកាលនេះទេ បើទោះបីជាគាត់មិនអាចទទួលបានម៉ោងលេងច្រើននៅចន្លោះពេលនេះដល់ខែមករាក៏ដោយ៕

Previous articleខ្សែ​ប្រយុទ្ធ Jamie Vardy នៅមិនទាន់សម្រេចចិត្តច្បាស់លាស់អំពីអនាគត
Next articleខ្សែការពារ Matteo Gabbia ត្រៀមចុះកុងត្រាថ្មី