ខ្សែ​ប្រយុទ្ធ Jamie Vardy នៅមិនទាន់សម្រេចចិត្តច្បាស់លាស់អំពីអនាគត

0

ខ្សែ​ប្រយុទ្ធ Jamie Vardy របស់ Leicester City ត្រូវ​បាន​គេ​ចោទ​សួរថា តើគាត់បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចាក​ចេញ​ពី​កីឡដ្ឋាន King Power នៅ​ចុង​រដូវ​កាល​នេះឬនៅ។

នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាកីឡាករជើងចាស់របស់ Leicester Vardy កំពុងខិតជិតដល់ចំណុចរបត់មួយនៃអាជីពបាល់ទាត់របស់គាត់។

ប្រភពដដែលបានអោយដឹងបន្ថែមទៀតថា កីឡាករវ័យ ៣៧ ឆ្នាំកំពុងគិតអំពីការចូលនិវត្តន៍នៅចុងបញ្ចប់នៃរដូវកាលបច្ចុប្បន្នដែលនឹងបញ្ចប់អាជីពលេងរបស់គាត់នៅ King Power ។

គេជឿថាកីឡាករ Vardy នឹងធ្វើការសម្រេចចិត្តក្នុងពេលឆាប់ៗនេះ ថាតើត្រូវព្យួរស្បែកជើងរបស់ខ្លួន ឬទទួលយកការផ្តល់ជូនប្រាក់ខែដ៏ច្រើនពីក្លឹប Qatar Stars League ឬ Saudi Pro League៕