យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានឱ្យដឹងថាក្រុម Manchester United ត្រូវបានគេរាយការណ៍ថាបានសាកសួរអំពីស្ថានភាពរបស់អ្នកចាត់ការទូទៅរបស់ក្លឹប Sporting CP លោក Ruben Amorim ។
គ្រូបង្វឹក Sporting វ័យ ៣៩ឆ្នាំដែលមានកុងត្រាបច្ចុប្បន្នរហូតដល់ឆ្នាំ ២០២៦ ត្រូវបានគេរំពឹងថាជាជម្រើសមួយក្នុងការមកជំនួសលោក Pep Guardiola នៅរដូវក្តៅក្រោយ ខណៈក្រុមបិសាចក្រហមក៏ចាប់អារម្មណ៍ក្នុងការចង់បានគាត់មកជំនួសលោក Erik ten Hag ដូចគ្នា៕