Home ព័ត៌មានកីឡា ក្លឹប Leeds United កំពុងពិចារណាលើអតីតខ្សែបម្រើ Arsenal

ក្លឹប Leeds United កំពុងពិចារណាលើអតីតខ្សែបម្រើ Arsenal

0

យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Leeds United កំពុងពិចារណាផ្តល់កិច្ចសន្យារយៈពេលខ្លីដល់អតីតខ្សែបម្រើ Arsenal កីឡាករ Francis Coquelin ដើម្បីជួយពង្រឹងតំបន់បម្រើ ខណៈដែលខ្សែបម្រើ Ethan Ampadu និង Ilia Gruev កំពុងមានបញ្ហារបួស។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានចាកចេញពីក្លឹប Arsenal ទៅកាន់ La Liga ដោយចូលរួមជាមួយ Valencia មុនពេលចំណាយពេល ៤រដូវកាលជាមួយក្លឹប Villarreal ។ ទោះជាយ៉ាងណាក៏ដោយ Coquelin គ្មានក្លឹបលេងចាប់តាំងពីកិច្ចសន្យារបស់គាត់ជាមួយ Villarreal ផុតកំណត់នៅរដូវក្តៅនេះ៕

Previous articleឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីបើកទ្វាររថយន្តលួចយកកាបូប និងទូរស័ព្ទដៃ ចំនួន០២ករណី
Next articleMan Utd កំពុងពិចារណាទិញអតីតកីឡាកររបស់ខ្លួនត្រលប់មកវិញ