លោក Eric Cantona បញ្ចេញប្រត្តិកម្មចំពោះរឿងលោក Sir Alex Ferguson

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអតីតវីរបុរសរបស់ក្លឹប Manchester United លោក Eric Cantona បាននិយាយ៖

«Sir Alex Ferguson គួរតែអាចធ្វើអ្វីគ្រប់យ៉ាងដែលគាត់ចង់បាននៅក្លឹបរហូតដល់ថ្ងៃគាត់ស្លាប់។ ការខ្វះការគោរពបែបនេះ វាជារឿងអាស្រូវទាំងស្រុង។ លោក Sir Alex Ferguson នឹងក្លាយជាមេរបស់ខ្ញុំជារៀងរហូត។ ហើយខ្ញុំនឹងបោះអ្នកដែលមិនគោរពគាត់ទៅក្នុងថង់សំរាម»៕