កីឡាករ Claudio Echeverri នឹងអាចបានបង្ហាញខ្លួននៅ Etihad

0

ក្លឹប Manchester City បានចុះហត្ថលេខាយកកីឡាករ Claudio Echeverri ពីក្លឹប River Plate កាលពីខែមករា ហើយបានអនុញ្ញាតឱ្យក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Buenos Aires បន្តខ្ចីជើងគាត់រហូតដល់ដំណាច់ឆ្នាំនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ Manchester Evening News បានអោយដឹងថាជាមួយនឹងលក្ខខណ្ឌខ្ចីជើងដែលបានព្រមព្រៀងគ្នានឹងចប់នៅខែធ្នូនេះ ក្លឹបយក្សនៅ Premier League បានត្រៀមខ្លួនរួចហើយក្នុងការចុះឈ្មោះគាត់ជាមួយនឹងក្រុមដំបូងរបស់ពួកគេនៅក្នុងខែមករា។

ហើយបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាក្លឹប River Plate បានទៅជួប Man City ដើម្បីបន្តកិច្ចសន្យាខ្ចីជើងរបស់គាត់រហូតដល់រដូវក្តៅក្រោយ ប៉ុន្តែក្រុមជើងឯកអង់គ្លេសបានច្រានចោលសំណើនេះ៕