ក្លឹប Napoli ចង់បានខ្សែការពាររបស់ Chelsea

0

យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Napoli បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Ben Chilwell របស់ Chelsea នៅរដូវកាលនេះ ខណៈដែលលោក Antonio Conte មានការជឿជាក់ថាមានការចាប់អារម្មណ៍ជាមួយនឹងកីឡាករសញ្ជាតិអង់គ្លេស។

បើយោងតាមប្រភពដដែលបានអោយដឹងថាក្លឹបនៅក្របខណ្ឌ Serie A អាចធ្វើការខ្ចីជើងកីឡាករ Chilwell នៅក្នុងខែមករា ហើយពួកគេនឹងធ្វើការផ្ទេរជាអចិន្ត្រៃយ៍នៅរដូវក្តៅឆ្នាំ២០២៥៕