Man Utd ចង់បានកីឡាករ ២នាក់របស់ Bayern Munich

0

យោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្លឹប Manchester United បានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករពីក្លឹប Bayern Munich ២នាក់ទៀត ខណៈពួកគេចង់ពង្រឹងក្រុមរបស់ខ្លួនក្នុងខែមករាខាងមុខ។

ខណៈពេលដែលកិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករ Goretzka នឹងផុតកំណត់នៅឆ្នាំ២០២៦ ហើយកីឡាករ Sane បានឈានចូលដល់រយៈពេល ១២ខែចុងក្រោយនៃកិច្ចសន្យាដែលមានស្រាប់របស់គាត់។

ទោះជាយ៉ាងណាក៏ដោយលោក Plettenberg ក៏បានលើកឡើងផងដែរថា កីឡាករទាំងពីរទំនងជាមិនចាកចេញពីក្លឹបយក្ស Bundesliga នៅពាក់កណ្តាលរដូវកាលនេះទេ៕