យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Arsenal បានត្រៀមខ្លួនក្នុងការប្រជែងជាមួយនឹងក្លឹប Tottenham Hotspur ដើម្បីទទួលបានការចុះហត្ថលេខាយកខ្សែបម្រើរបស់ក្លឹប Shakhtar Donetsk និងជម្រើសជាតិអ៊ុយក្រែន កីឡាករ Georgiy Sudakov ។
កីឡាករ Sudakov បានចាប់ផ្តើមរដូវកាលថ្មីដោយបានស៊ុតបញ្ចូលទី ៧គ្រាប់ និងបញ្ជូនបាល់អោយបញ្ចប់ទីបាន ២ដង ក្នុងការបង្ហាញខ្លួន ១០ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់សម្រាប់ក្លឹប Shakhtar Donetsk។ កុងត្រាបច្ចុប្បន្នរបស់គាត់ជាមួយនឹងក្លឹបមានសុពលភាពដល់ឆ្នាំ២០២៨៕