Man Utd ដាក់គោលដៅលើអ្នកចាត់ការថ្មី

0

យោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester United កំពុងពិចារណាលើការផ្លាស់ប្តូរមួយសម្រាប់អ្នកគ្រប់គ្រងក្លឹប Sporting CP លោក Ruben Amorim ប្រសិនបើពួកគេសម្រេចចិត្តចែកផ្លូវជាមួយគ្រូបង្វឹកសញ្ជាតិហូឡង់ Erik ten Hag។

អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League នៅរដូវក្តៅនេះ ខណៈក្លឹប Liverpool ក៏ធ្លាប់ចង់តែងតាំងគាត់ជាអ្នកជំនួសកន្លែងរបស់លោក Jurgen Klopp ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះមិនដែលសម្រេចបានឡើយ ខណៈដែលក្រុមហង្សក្រហមបានប្តូរគោលដៅទៅតែងតាំងលោក Arne Slot ជំនួសវិញ៕