អតីតកីឡាករ Liverpool កំពុងពិចារណាចូលនិវត្តន៍

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអតីតខ្សែការពារក្លឹប Liverpool កីឡាករ Joel Matip កំពុងពិចារណាចូលនិវត្តន៍ពីបាល់ទាត់។

កីឡាករវ័យ ៣៣ឆ្នាំបានចាកចេញពីហង្សក្រហមក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួនកាលពីរដូវក្តៅកន្លងមកនេះ ហើយគាត់នៅមិនទាន់រកបានក្លឹបថ្មីលេងនៅឡើយទេ។

គាត់មានព័ត៌មានចចាមអារ៉ាមជាមួយក្លឹប Schalke ប៉ុន្តែសម្រាប់ពេលនេះ កីឡាករសញ្ជាតិកាមេរូនត្រូវបានគេរាយការណ៍ថាកំពុងពិចារណាអំពីអនាគតរបស់គាត់៕