ការបណ្តេញលោក Erik ten Hag នៅតែជាជម្រើសដែលអាចទៅរួច ហើយក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាបានធ្វើការពិភាក្សាជាមួយលោក Thomas Tuchel ក្នុងអំឡុងពេលកិច្ចប្រជុំនាពេលថ្មីៗនេះ។
របាយការណ៍នៅដើមសប្តាហ៍នេះបានអោយដឹងថា ក្នុងអំឡុងពេលកិច្ចប្រជុំរវាងប្រធានក្លឹប បានអះអាងថាលោក Thomas Tuchel បានក្លាយជាបេក្ខភាពនាំមុខគេក្នុងការមកទទួលតំណែងនៅ United។
នេះបើយោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថាឈ្មោះរបស់លោក Tuchel ពិតជាត្រូវបានលើកឡើងថាជាបេក្ខជនដ៏មានសក្ដានុពលដើម្បីឡើងកាន់តំណែង ក្នុងករណីដែល Ten Hag ត្រូវបានបណ្តេញចេញ។
គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានឈប់ពីការងារតាំងពីចាកចេញពី Bayern Munich នៅចុងរដូវកាលមុន។ ទោះជាយ៉ាងណាក៏ដោយប្រភពជិតស្និទ្ធនឹងលោក Tuchel បានអះអាងថាគាត់មិនត្រូវបានគេទាក់ទងក្នុងអំឡុងពេលថ្មីៗនេះអំពីតួនាទីនៅ Old Trafford នោះទេ៕