យោងតាមការចេញផ្សាយរបស់ O Jogo បានអោយដឹងថាក្លឹប Manchester United កំពុងពិចារណាលើការចុះហត្ថលេខាយកកីឡាករ Alvaro Fernandez ត្រលប់មកវិញនៅក្នុងទីផ្សារដោះដូរនាខែមករា។
ពួកគេបានអនុញ្ញាតឱ្យកីឡាករ Alvaro Fernandez ចាកចេញជាអចិន្ត្រៃយ៍ក្នុងរដូវក្តៅ ខណៈដែលក្លឹប Benfica បានប្រើប្រាស់ជម្រើសទិញផ្តាច់នៅក្នុងលក្ខខណ្ឌខ្ចីជើង ហើយនៅពេលនេះពួកគេកំពុងពិចារណាក្នុងាករនាំយករូបគាត់ត្រលប់មកវិញ។
Fernandez បានបង្ហាញខ្លួន ៤៧ដងអោយក្រុមយុវជនអាយុក្រោម ២៣ឆ្នាំរបស់ក្លឹប Man United ប៉ុន្តែមិនដែលបង្ហាញខ្លួននៅក្នុងក្រុមឈុតធំនោះទេ៕