លោក Southgate បញ្ជាក់ពីពេលវេលាវិលចូលការងារវិញ

0

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានបង្ហើបថា លោកនឹងមិនត្រឡប់មកធ្វើជាគ្រូបង្វឹកវិញយ៉ាងហោចណាស់រយៈពេលមួយឆ្នាំទៀត បើទោះបីជាមានព័ត៌មានចចាមអារ៉ាមជាមួយនឹងក្លឹប Manchester United ក៏ដោយ។

ថ្លែងនៅឯមហាសន្និបាត ECA លោក Southgate បាននិយាយថា៖ «ខ្ញុំនឹងមិនធ្វើជាគ្រូបង្វឹកនៅឆ្នាំក្រោយទេ ប្រាកដណាស់ ខ្ញុំប្រាកដក្នុងចិត្ត។ ខ្ញុំត្រូវទុកពេលឱ្យខ្លួនឯងដើម្បីធ្វើការសម្រេចចិត្តបានល្អ។ តួនាទី​អ្នក​ត្រូវ​ផ្តល់​ពេល​វេលា​ឱ្យ​រាង​កាយ អ្នក​ត្រូវ​ផ្តល់​ពេល​ឱ្យ​ចិត្ត​របស់​អ្នក»៕