ក្លឹបនៅ Saudi Pro League កំពុងរៀបចំសំណើរដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ De Bruyne

0

យោងតាមការចេញផ្សាយរបស់ Team Talk បានអោយដឹងថាក្លឹប Al Nassr កំពុងរៀបចំសំណើរដ៏គួរឱ្យភ្ញាក់ផ្អើលដែលមានតម្លៃ ១លានផោនក្នុងមួយសប្តាហ៍ដើម្បីទាក់ទាញខ្សែបម្រើកណ្តាល Kevin De Bruyne របស់ក្លឹប Manchester City។

ក្លឹបនៅ Saudi Pro League កំពុងស្វែងរកការចុះហត្ថលេខាលើកីឡាករសញ្ជាតិបែលហ្ស៊ិកវ័យ ៣៣ឆ្នាំ ដែលទំនងជានឹងចាកចេញពីក្លឹប Man City នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅក្រោយ។ សំណើរដ៏កម្រនេះអាចធ្វើឱ្យកីឡាករ De Bruyne ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតក្នុងពិភពលោក។

ខណៈដែលក្លឹប San Diego FC របស់ MLS ក៏ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ផងដែរ ប៉ុន្តែក្លឹប Al Nassr ដែលកីឡាករ Cristiano Ronaldo កំពុងលេងអោយ មានជំនឿចិត្តថាពួកគេអាចនឹងទទួលបានការផ្ទេរកីឡាករ De Bruyne មកកាន់អារ៉ាប៊ីសាអូឌីត៕