លទ្ធផលជាប់ខ្នោះ ព្រោះគំរាមទារប្រាក់តាមតេ​ឡេ​ក្រាម ក្រោយប្រើសកម្មភាពផ្ញើរូបភាពស្រើបស្រាល

0

កណ្តាល៖ ដោយ​អនុវត្ត​តាម​ការ​ចង្អុល​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ជំ​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល បាន​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ បើក​កិច្ច​ប្រតិបត្ដិការ​ស្រាវជ្រាវ​បង្ក្រាបករណី​ឆបោក​, គំរាមកំហែង​ដោយ​មាន​បញ្ជា​ឱ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​ល្បិច​បោក​តាម​អន​ឡាញ​ក្នុង​រូបភាព​គម្រាម​ទារប្រាក់​) ​កើតហេតុ​នៅ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៦:៥៩​នាទី ​នៅ​ចំណុចស្ថិត​ក្នុងភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

​ជន​រង​គ្រោះ​០១​នាក់ ឈ្មោះ ជា សុខ​ចាន់ ភេទ​ប្រុស ជា​សមាជិក​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​ជា​មេធាវី​តំណាង​) ហើយឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់មាន៖ ១.​ឈ្មោះ ហ៊ុន សុ​ភ័ក្ត្រ​ត្រា ហៅ​ឃ្នូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មានស្រុក​កំណើត​សង្កាត់​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧​មក​រា ក្រុងភ្នំពេញ ។ ២.​ឈ្មោះ ស៊ឹ​ម សុខ​ហេង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មានស្រុក​កំណើត​ភូមិ​អូរ​អំបិល ឃុំ​អូរ​អំបិល ស្រុក​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ​។ ៣.​ឈ្មោះ កាន់ ពេជ្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មានស្រុក​កំណើត​ភូមិ​លេខ​១ ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ ខេត្តកំពង់ចាម​។ ៤.​ឈ្មោះ សំ វាស្នា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មានស្រុក​កំណើត​ភូមិ​កោះ​រកា ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។ ​ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ មាន​សារធាតុ​ញៀន​នូវ​ក្នុង​ទឹកនោម វិជ្ជមាន (+) ហើយជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ មិន​មានមុខ​របរ​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​លេខ​១០ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

កាលពី​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ មាន​ជនសង្ស័យ​ជា​ម្ចាស់​គណនី​តេ​ឡេ​ក្រាម​ឈ្មោះ KaKa មាន​ទូរ​សព្ទ​លេខ​០១៧ ២៤៧ ៧៣៥ និង​មួយ​ខ្សែ​ទៀត​មាន​លេខ ០៩៦ ៤០៥ ៩៦ ១១ ផ្ញើ​សារ​មក​កាន់​កូនក្តី​របស់​មេធាវី​ឈ្មោះ ជា សុខ​ចាន់ ដែល​មាន​ខ្លឹមសារ​ថា ហា​យ​បង​ខ្ញុំ​ក្រមុំ​បង​ត្រូវការ​អត់​បង ហើយ​បង​ចង់​មើល​ប្រដាប់​អូន​បាន តែ​មុន​ខលប​ង​ផ្ញើ​លុយ​ឱ្យ​អូន​ចាយ​ខ្លះមក​ណា ថែម​ទាំង​បាន​ផ្ញើ​រូប​អាសអាភាស​គ្មាន​សីលធម៌ និង​បាន​ផ្ញើ QR Code របស់​ធនាគារ​វី​ង​មានឈ្មោះ Heng Heng និង​ឈ្មោះ Lita Nou ថែម​ទៀត​ផង​។ ក្រោយមក​ជនសង្ស័យ​បាន​យក​គណនី​តេ​ឡេ​ក្រាម ឈ្មោះ Srey Sor ផ្ញើ​សារ​គំរាម​ទារប្រាក់​ពី​កូនក្តី​របស់​មេធាវី​ថា “​មក​ពី​ពូ​ទេ​ដែល​ចង់​ឲ្យ ចាំ​មើ​ល​ក្នុង​អន​ឡាញ​ទៅ​ហើយ​ខ្ញុំ​ស្គាល់​ទាំ​ហ្វេ​ស​ប៊ុ​ក​ប្រពន្ធ​លោកពូ​ទៀត​ខ្ញុំ​ផ្ញើ​អោយ​គាត់​មើល​ម៉​ង បើ​បង​មិន​ចង់​ខ្ញុំ​បង្ហោះ​ទេ​បង​ផ្ញើរ​លុយ​អោយ​ខ្ញុំ​មក​គ្រប់យ៉ាង​ចប់​ខ្ញុំ​លុប​វា​ចោល​ទាំងអស់​” ហើយ​ថែម​ទាំង​បាន​ផ្ញើ​រូបថត​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ប្រពន្ធ​កូនក្តី​របស់​មេធាវី ឈ្មោះ​គណនី Ou Thidapoeuv ផង​ដែរ​។

តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ ហ៊ុន សុ​ភ័ក្ត្រ​ត្រា បានឱ្យ​ដឹង​ថា​៖ កាលពី​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង ០៦:៥៩​នាទី ឈ្មោះ ហ៊ុន សុ​ភ័ក្ត្រ​ត្រា ហៅ​ឃ្លូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បាន​ប្រើប្រាស់​គណនី​ឈ្មោះ kaka ដែល​ប្រើ​លេខ​ទូរ​សព្ទ​លេខ ០១៧ ២៤៧ ៧៣៥ និង​មួយ​ខ្សែ​ទៀត​លេខ ០៩៦ ៤០៥ ៩៦១១ បាន​ផ្ញើ​សារ​តាម​តេ​ឡេ​ក្រាម​ទៅ​កូនក្តី​របស់​លោក​មេធាវី​ឈ្មោះ ជា សុខ​ចាន់ អត្តលេខ​៦៦០ មាន​ខ្លឹមសារ​ថា​៖ ហា​យ​បង​ខ្ញុំ​ក្រមុំ​បង​ត្រូវការ​អត់​បង ហើយ​បង​ចង់​មើល​ប្រដាប់​អូន​បាន តែ​មុន​ខលប​ង​ផ្ញើ​លុយ​ឲ្យ​អូន​ចាយ​ខ្លះមក​ណា ខ្ញុំ​ត្រូវការ​ទូរ​សព្ទ​០១​គ្រឿង ហើយ​ផ្ញើរ​ជា​រូបភាព​ទូរ​សព្ទ​ម៉ាក OPPO ស៊េរី A18 តម្លៃ​129$ និង​បាន​ផ្ញើ QR Code របស់​ធនាគារ​វី​ង មានឈ្មោះ Heng Heng និង Lita Nou ថែម​ទៀត​ផង នៅ​ពេល​ដែល​ឈ្មោះ ហ៊ុន សុ​ភ័ក្ត្រ​ត្រា ព្យាយាម​ផ្ញើ​សារ​រំខាន​គាត់​ទៀត កូនក្តី​របស់​មេធាវី​ឈ្មោះ ជា សុខ​ចាន់ ក៏​បាន​ប្លុក (block) ឈ្មោះ KaKa នោះ​ទៅ​។

លុះ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ ឈ្មោះ ហ៊ុន សុ​ភ័ក្ត្រ​ត្រា បាន​យក​គណនី​តេ​ឡេ​ក្រាម ឈ្មោះ Srey Sor ប្រើប្រាស់​លេខ​ទូរ​សព្ទ ០៩៦ ៦៥៥ ៩៥ ៥៣ បាន​ផ្ញើ​សារ​គំរាម​ទា​ប្រាក់​ពី​កូនក្តី​របស់​មេធាវី​ឈ្មោះ ជា សុខ​ចាន់ តាម​តេ​ឡេ​ក្រាម ថា​៖ “​បង​មិច​បាន​បង ប្លុក​ខ្ញុំ​ចឹ​ង​បង​អោយ​ខ្ញុំ​ទៅ​យក​លុយ​ពី​បង ដល់​ខ្ញុំ​សួរ​បង​មិន​តប​ប្លុក​ខ្ញុំ​ទៀត បង​ធ្វើ​ចឹ​ង​មើលងាយ​ខ្ញុំ​ពេក​ហើយ បង​លេង​ជាមួយ​ខ្ញុំ​អស់ហើយ​បង​ចាំ​ចូល​គ្រុប​បង​បង្ហោះ​អោយ​គេ​ដឹង​មង​, ខ្ញុំ​ទុក​ពេល​បង​ត្រឹម​ម៉ោង​៧ បើ​មិន​ផ្ញើ​មក​ទេ​ខ្ញុំ​បង្ហោះ​មែនទែន​ហើយ​” និង​មាន​សារ​ជា​ច្រើន​ទៀត ហើយ​ឈ្មោះ ហ៊ុន សុ​ភ័ក្ត្រ​ត្រា ក៏​បាន​យក​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Srey Mey បាន​ផ្ញើ​សារ​គំរាម​កូនក្តី​របស់​មេធាវី​ឈ្មោះ ជា សុខ​ចាន់ ថា “​មក​ពី​ពូ​ទេ​ដែល​ចង់​ឲ្យ ចាំ​ម​លើ​ល​ក្នុង​អន​ឡាញ​ទៅ​ហើយ​ខ្ញុំ​ស្គាល់​ទាំ​ហ្វេ​ស​ហុ​ក​ប្រពន្ធ​លោកពូ​ទៀត​ខ្ញុំ​ផ្ញើ​អោយ​គាត់​មើល​ម៉​ង បើ​បង​មិន​ចង់​ខ្ញុំ​បង្ហោះ​ទេ​បង​ផ្ញើរ​លុយ​អោយ​ខញុំ​មក​គ្រប់យ៉ាង​ចប់​ខ្ញុំ​លុប​វា​ចោល​ទាំងអស់​” ហើយ​ថែម​ទាំង​បាន​ផ្ញើ​រូបថត​គណនី​ហ្វេ​ស​បុក​របស់​ប្រពន្ធ​កូនក្តី​របស់​មេធាវី ឈ្មោះ​គណនី Ou Thidapoeuv ផង​ដែរ មិនតែប៉ុណ្ណោះ ឈ្មោះ ហ៊ុន សុ​ភ័ក្ត្រ​ត្រា បាន​សរសេរ​នៅ​លើ​រូបថត​កូនក្តី​របស់​មេធាវី​ឈ្មោះ ជា សុខ​ចាន់ ថា “​បងប្អូន​ស្គាល់​គាត់​អត់​មនុស្ស​គាត់​សាហាវ ណាស់​គាត់​ចង់​ជួប​ខ្ញុំ​ចង់​ហើយ​មើល​ប្រដាប់​ខ្ញុំ ហើយ​សួរ​ខ្ញុំ​ចង់បាន​អី​បន្ទាប់​មក​គាត់​អោយ​ខ្ញុំ ទៅ​ជួប ដល់​ខ្ញុំ​ថា អត់ ទៅ គាត់​ថា​ចង់បាន​មក​យក​មក ។

ចំពោះ​គណនី​តេ​ឡេ​ក្រាម ១.​ឈ្មោះ KaKa ប្រើប្រាស់​លេខ​ទូរ​សព្ទ ០១៧ ២៤៧ ៧៣៥, ០៩៦ ៤០៥ ៩៦១១ ,២.​ឈ្មោះ Srey Sor ប្រើប្រាស់​លេខ​ទូរ​សព្ទ​០៩៦ ៦៥៥ ៩៥ ៥៣ និង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Srey Mey គឺ​ឈ្មោះ ហ៊ុន សុ​ភ័​ក្រ​ត្រា ជា​អ្នក​ប្រើប្រាស់ និង​បាន​ផ្ញើ​សារ​គំរាម​ទារប្រាក់​ពី​កូនក្តី​របស់​មេធាវី​ឈ្មោះ ជា សុខ​ចាន់ ពិត​ប្រា​ដក​មែន​។
ករណី​នេះ​កម្លាំង​ជំនាញ កំពុង​ប្រមូលផ្តុំ​ឯកសារ កសាង​សំណុំរឿង​តាម​នីតិវិធី៕