ក្លឹប Real Madrid មានផែនការផ្ទេរយកកីឡាករសំខាន់ ២នាក់

0

យោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថាគ្រោងនឹងចុះហត្ថលេខាយកទាំងកីឡាករ Alexander-Arnold និង Alphonso Davies លើការផ្ទេរដោយគ្មានតម្លៃខ្លួននៅរដូវក្តៅក្រោយ។

កីឡាករ Alexander-Arnold ដែលជាខ្សែការពារស្តាំរបស់ Liverpool វ័យ ២៦ឆ្នាំបានចំណាយពេលពេញអាជីពរបស់គាត់នៅ Anfield ប៉ុន្តែមិនទាន់បានចុះហត្ថលេខាទៅលើកុងត្រាថ្មីនោះទេ ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។

ដូចគ្នានេះដែរ ខ្សែការពារស្លាបឆ្វេងរបស់ Bayern Munich វ័យ ២៣ឆ្នាំកីឡាករ Davies នៅសល់កុងត្រាតែជាង ៦ខែទៀតប៉ុណ្ណោះ។ ក្លឹប Real Madrid ត្រូវ​បាន​គេ​និយាយ​ថា​នឹង​រង់​ចាំ​ដល់​ខែ​មករា​ដើម្បី​ធ្វើ​ការ​ផ្តល់​ជូន​ជា​ផ្លូវ​ការ​សម្រាប់​កីឡាករ​ទាំង​ពីរ ដោយមានក្តី​សង្ឃឹម​ក្នុង​ការ​ធានា​បាន​ការចុះហត្ថលេខាយកពួកគេនៅរដូវក្តៅក្រោយ៕