យោងតាមការចេញផ្សាយរបស់ Caughtoffside បានអោយដឹងថាក្លឹប Arsenal នៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Benjamin Sesko របស់ RB Leipzig ។
ខ្សែប្រយុទ្ធស្លូវេនីអាយុ ២១ឆ្នាំបានច្រានចោលសំណើរផ្ទេរទៅលេងនៅ Premier League កាលពីរដូវក្តៅមុន ដោយជ្រើសរើសយកការបន្តស្នាក់នៅក្នុងប្រទេសអាល្លឺម៉ង់។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប Arsenal ត្រូវបានគេរំពឹងថានឹងបន្តការខិតខំប្រឹងប្រែងរបស់ខ្លួននៅពេលដែលទីផ្សារដោះដូរកីឡាករបើកឡើងវិញ។
កីឡាករ Sesko ក៏បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗដូចជា AC Milan, Chelsea, និង Manchester United៕