អតីតខ្សែការពារសញ្ជាតិអ៊ីតាលី Leanardo Bonucci បានបង្ហើបថាគ្រូបង្វឹក Manchester City លោក Pep Guardiola ចង់នាំគាត់ទៅ Premier League ក្នុងឆ្នាំ២០១៦ បន្ទាប់ពីគាត់បានចូលកាន់តំណែងជាអ្នកចាត់ការនៅក្លឹបនោះ។
ថ្លែងទៅកាន់ Sky Sports ខ្សែការពារដែលទើបចូលនិវត្តន៍រូបនេះបាននិយាយថា៖ «នៅពេលដែលខ្ញុំសម្រេចចិត្តចាកចេញពី Juventus ក្នុងឆ្នាំ២០១៧ ទាំង Manchester City និង PSG ចង់បានខ្ញុំ។ ពួកគេក៏បានផ្ញើសំណើរហិរញ្ញវត្ថុផងដែរ ប៉ុន្តែ… ខ្ញុំចង់ស្នាក់នៅប្រទេសអ៊ីតាលី ហើយខ្ញុំបានសម្រេចចិត្ត ចូលរួមជាមួយ AC Milan។ លោក Pep ចង់បានខ្ញុំទៅកាន់ Man City នៅក្នុងរដូវក្តៅឆ្នាំ២០១៦»៕