ប្រធានផ្នែកកីឡាករបស់ក្លឹប Juventus លោក Giuntoli បានបញ្ជាក់ថា ពួកគេត្រៀមផ្តល់ជូនខ្សែប្រយុទ្ធ Dusan Vlahovic នូវកិច្ចសន្យាថ្មីក្នុងពេលឆាប់ៗនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Giuntoli បាននិយាយថា៖ «យើងរីករាយណាស់ជាមួយកីឡាករ Dusan Vlahović ហើយយើងកំពុងនិយាយជាមួយភ្នាក់ងាររបស់គាត់អំពីកិច្ចព្រមព្រៀងថ្មី។ យើងពិតជាមានសុទិដ្ឋិនិយម ហើយក៏កំពុងគិតអំពីអនាគតរបស់គាត់ផងដែរ»៕