យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាអតីតប្រធានក្រុម Liverpool កីឡាករ Jordan Henderson អាចត្រឡប់ទៅអង់គ្លេសវិញក្នុងអំឡុងទីផ្សារដោះដូរកីឡាករខែមករា បន្ទាប់ពីជួបបញ្ហានៅក្លឹប Ajax ។
កីឡាករ Henderson កំពុងតែជួបបញ្ហានៅក្នុងប្រទេសហូឡង់ ហើយស្ថានភាពរបស់គាត់បានធ្វើអោយមានការសម្លឹងឃើញពីក្លឹបមួយចំនួននៅ Premier League ហើយក្នុងនោះក៏មានក្លឹបកំពូលៗ ជាច្រើនផងដែរនៅក្របខ័ណ្ឌ Championship ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគាត់ផងដែរ៕