Home ព័ត៌មានកីឡា Man Utd ចង់យកខ្សែបម្រើរបស់ Crystal Palace មកជំនួស Eriksen

Man Utd ចង់យកខ្សែបម្រើរបស់ Crystal Palace មកជំនួស Eriksen

0

យោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាកីឡាករ Christian Eriksen នឹង​ត្រូវ​ចាកចេញពីក្លឹប Manchester United ដើម្បី​បង្កើត​កន្លែងទំនេរសម្រាប់កីឡាករ Adam Wharton របស់ក្រុម Crystal Palace។

សមិទ្ធិផលលេចធ្លោរបស់ Wharton សម្រាប់ក្លឹប Crystal Palace បានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹប Man Utd ខណៈដែលក្រុមប្រឹក្សាភិបាលរបស់ Manchester United បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេចង់ឃើញកីឡាករដែលមានទេពកោសល្យសញ្ជាតិអង់គ្លេសនៅក្លឹប។ ក្លឹប Tottenham Hotspur, Bayern Munich, Arsenal, Liverpool និង United សុទ្ធតែបានតាមដានការរីកចម្រើនរបស់កីឡាកររូបនេះ៕

Previous articleក្លឹប Liverpool ចង់បានខ្សែប្រយុទ្ធរបស់ Dortmund
Next articleកីឡាករ Florian Wirtz ចង់ផ្ទេរទៅក្លឹបដែលមានឱកាសឈ្នះ UCL