Home ព័ត៌មានកីឡា កីឡាករ Florian Wirtz ចង់ផ្ទេរទៅក្លឹបដែលមានឱកាសឈ្នះ UCL

កីឡាករ Florian Wirtz ចង់ផ្ទេរទៅក្លឹបដែលមានឱកាសឈ្នះ UCL

0

កីឡាករ Florian Wirtz កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំជាច្រើននៅជុំវិញទ្វីបអឺរ៉ុប ខណៈគាត់កំពុងតែធ្វើការអភិវឌ្ឍន៍ និងត្រូវបានគេចាត់ទុកថាជាកីឡាករឆ្នើមម្នាក់សម្រាប់ក្រុមជម្រើសជាតិអាឡឺម៉ង់។ យោងតាមការបោះពុម្ពផ្សាយរបស់សារព័ត៌មានអាឡឺម៉ង់ BILD បានអោយដឹងថាក្លឹប Leverkusen អាចនឹងពិបាកក្នុងការរក្សាជាមួយ Wirtz លើសពីរដូវកាលនេះ ហើយមានក្លឹបចំនួន ៣ កំពុងដំណើរការដើម្បីចុះហត្ថលេខាលើគាត់នៅរដូវកាលក្រោយ។

ក្លឹប Manchester City និង Arsenal ជាក្លឹបពីរក្នុងក្របខណ្ឌ Premier League ដែលមាន «ឱកាសល្អ» ក្នុងការចុះហត្ថលេខាលើ Wirtz នៅរដូវកាលក្រោយ រួមជាមួយនឹងក្រុម Real Madrid ដែលមានទម្ងន់ធ្ងន់នៅ La Liga ។ របាយការណ៍បានបង្ហាញថាកីឡាករ Wirtz ដែលជាគោលដៅសម្រាប់ក្លឹប Bayern Munich ផងដែរនោះចង់ផ្ទេរទៅកាន់ក្លឹបដែលមានឱកាសល្អក្នុងការឈ្នះ Champions League ៕

Previous articleMan Utd ចង់យកខ្សែបម្រើរបស់ Crystal Palace មកជំនួស Eriksen
Next articleទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយកំពស់ចំនួន ០,៣៥ម៉ែត្រនៅថ្ងៃទី៤ ខែតុលានេះ