ក្លឹប Liverpool ចង់បានខ្សែប្រយុទ្ធរបស់ Dortmund

0

យោងតាមការចេញផ្សាយរបស់ BILD បានឱ្យដឹងថាក្លឹប Liverpool មានបំណងចង់បានតារាឆ្នើមរបស់ក្រុម Borussia Dortmund កីឡាករ Karim Adeyemi នៅរដូវក្តៅក្រោយ។

រដូវកាលនេះ ខ្សែប្រយុទ្ធឆ្នើមរបស់ Dortmund ស៊ុតបញ្ចូលទីបាន ៥ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៥ដងក្នុងការបង្ហាញខ្លួន ៨ ប្រកួត។ ក្លឹប Liverpool បានកត់សម្គាល់ពីទម្រង់លេងរបស់គាត់ ហើយបានបញ្ជូនក្រុមការងារទៅសង្កេតការណ៍មើលការលេងរបស់កីឡាករវ័យ ២២ឆ្នាំសម្រាប់ក្លឹប BVB ជាច្រើនដងកន្លងមកហើយ៕