យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Cesare Casadei បានបញ្ជាក់ថា៖
«ខ្ញុំមិនបានគិតអំពីការចាកចេញពីក្លឹប Chelsea នៅក្នុងខែមករានេះទេ គឺមិនមែនពេលនេះ។ វាជាការសម្រេចចិត្តរបស់ខ្ញុំក្នុងការស្នាក់នៅ ហើយមិនចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពីខ្ញុំបាននិយាយជាមួយលោក Enzo Maresca។ ខ្ញុំមិនដែលមានផែនការក្នុងការចាកចេញជាអចិន្ត្រៃយ៍នោះទេ។ ខ្ញុំតែងតែចង់លេងអោយក្លឹប Chelsea ដែលជាក្លឹបធំមួយនៅក្នុងពិភពលោក»៕