លោក Arne Slot ចាប់អារម្មណ៍ខ្សែការពាររបស់ក្លឹប Bologna

0

គ្រូបង្វឹកក្រុម Liverpool លោក Arne Slot បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់គាត់លើកីឡាករ Sam Beukema ក្នុងអំឡុងពេលដែលគាត់ដឹកនាំក្លឹប Feyenoord ថា៖ «ខ្ញុំចាប់អារម្មណ៍ យើងកំពុងស្វែងរកខ្សែការពារកណ្តាល ហើយយើងឃើញសក្តានុពលជាច្រើនអំពីគាត់»។

អ្នកចាត់ការ Liverpool បានបន្ថែមថា៖ «គាត់ធ្វើបានល្អនៅក្លឹប Bologna ដូចគ្នា គាត់ជាកីឡាករដ៏ល្អម្នាក់»៕