អ្នកចាត់ការក្លឹប Brentford និយាយពីសក្តានុពលរបស់ខ្សែប្រយុទ្ធ Mbuemo

0

អ្នកចាត់ការទូទៅរបស់ក្លឹប Brentford លោក Thomas Frank បានបង្ហាញជំនឿថាខ្សែប្រយុទ្ធ Bryan Mbuemo នឹងផ្ទេរទៅលេងនៅក្លឹបយក្ស ក្រោយបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងរដូវកាលនេះ។ កីឡាករសញ្ជាតិកាមេរូន គឺជាកីឡាករដែលលេចធ្លោរម្នាក់ ក្រោយស៊ុតបញ្ចូលទីបាន ៥គ្រាប់ក្នុងការបង្ហាញខ្លួន ៦ប្រកួតដំបូងនៃយុទ្ធនាការ២០២៤-២៥ ដោយរួមបញ្ចូលទាំងការស៊ុតបញ្ចូលទីលឿនបំផុតសម្រាប់ការបង្ហាញខ្លួន ២ដងចុងក្រោយ។

លោក Frank បាននិយាយថា៖ «គាត់បានបន្ថែមកម្រិតមួយទៀតនៅក្នុងរដូវកាលនេះ។ ខ្ញុំជឿជាក់ថាថ្ងៃណាមួយគាត់នឹងលេងឱ្យក្លឹបធំ។ ខ្ញុំច្បាស់ជាទិញគាត់ប្រសិនបើខ្ញុំនៅក្លឹបធំជាងនេះ។ គាត់និយាយថាគាត់សប្បាយចិត្តណាស់នៅទីនេះ»៕