ខ្សែបម្រើ Martin Zubimendi របស់ក្លឹប Real Sociedad បាននិយាយថាគាត់មិនសោកស្តាយចំពោះការបរាជ័យសម្រាប់ការផ្ទេរទៅកាន់ក្លឹប Liverpool កាលពីរដូវក្តៅកន្លងមកនោះទេ។
គាត់បានប្រាប់ Noticias De Gipuzkoa ថា៖ «ពិតណាស់ ខ្ញុំមិនស្ដាយក្រោយទេ។ ខ្ញុំបានសម្រេចចិត្ត ខ្ញុំគិតថាវាជារឿងល្អបំផុតដែលត្រូវធ្វើ លទ្ធផលមិនធ្វើអោយប៉ះពាល់ដល់ខ្ញុំទេ»៕