Home ព័ត៌មានកីឡា លោក Gary Neville និយាយពីទំនាក់ទំនងរបស់លោក Southgate ជាមួយ Man Utd

លោក Gary Neville និយាយពីទំនាក់ទំនងរបស់លោក Southgate ជាមួយ Man Utd

0

វីរបុរសក្រុមបិសាចក្រហម Manchester United លោក Gary Neville បានពន្យល់ពីមូលហេតុដែលគាត់ជឿថា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate នឹងមិនសមក្នុងការដឹកនាំនៅ Old Trafford ។

គាត់បានប្រាប់កម្មវិធី It’s Called Soccer ថា៖ «ខ្ញុំបាននិយាយកាលពីរដូវកាលមុនថា ខ្ញុំមិនដែលឃើញ Gareth សាកសមសម្រាប់ Manchester United ឬ Man Utd សាកសមសម្រាប់ Gareth នោះទេ។ ខ្ញុំគិតថា Manchester United នឹងមិនធ្វើវានោះទេ។ ទំនាក់ទំនងតែមួយគត់ដែលខ្ញុំឃើញគឺថា (នាយកផ្នែកកីឡា) Dan Ashworth បានធ្វើការជាមួយ Gareth ហើយ Gareth បានធ្វើការងារដ៏ល្អជាមួយអង់គ្លេស»៕

Previous articleអ្នកចាត់ការក្លឹប Brentford និយាយពីសក្តានុពលរបស់ខ្សែប្រយុទ្ធ Mbuemo
Next articleកីឡាករ Núñez បញ្ហាញពីកាប្តេជ្ញាចិត្ត