Raphinha បញ្ជាក់យ៉ាងច្បាស់អំពីអនាគត

0

ខ្សែបម្រើស្លាបប្រេស៊ីល Raphinha បានបង្ហើបថាគាត់មិនមានគម្រោងចាកចេញពី Barcelona មុនពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៧ នោះទេ។

គាត់បាននិយាយទៅកាន់អ្នកសារព័ត៌មានថា៖ «ខ្ញុំមានកិច្ចសន្យាជាមួយ Barcelona ហើយបំណងរបស់ខ្ញុំគឺចង់បំពេញវា។ ខ្ញុំសប្បាយចិត្ត ហើយខ្ញុំដឹង​ពី​អ្វី​ដែល​ខ្ញុំ​អាច​ផ្តល់​ជូន​បាន ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់​ដែល​បាន​ពាក់ស្លាកប្រធានក្រុមរបស់ Barcelona»៕