គ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag បានអះអាងថា លោកមិនព្រួយបារម្ភអំពីការបាត់បង់ការងារ បើទោះបីជាការចាប់ផ្តើមរដូវកាលថ្មីមិនសូវល្អក៏ដោយ។
ថ្លែងទៅកាន់ Sky Sports បុរសវ័យ ៥៤ឆ្នាំរូបនេះបាននិយាយថា៖ «យើងនឹងទទួលបានជោគជ័យសម្រាប់រដូវកាលនេះ គ្មានអ្វីងាយស្រួលនោះទេ ប៉ុន្តែនេះមិនមែនជាអ្វីដែលខ្ញុំត្រូវភ័យស្លន់ស្លោឡើយ។ ពួកយើងអាចដោះស្រាយវាបាន ក្រុមមួយនេះអាចដោះស្រាយវាបាន»។
«យើងបានបង្កើតការរួបរួមគ្នានៅរដូវក្តៅជាមួយនឹងភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំ។ យើងបានធ្វើកិច្ចព្រមព្រៀងនេះ ហើយយើងទទួលបានការគាំទ្រទាំងនោះ។ យើងដឹងពីយុទ្ធសាស្រ្ត [គឺដើម្បីនាំយក] កីឡាករវ័យក្មេងស្ថិតនៅក្នុងរយៈពេលផ្លាស់ប្តូរ។ ពួកគេក៏ដឹងនៅក្នុងខែឧសភា នៅរាល់ចុងរដូវកាលទាំង ៦របស់ខ្ញុំ តែងតែមានពានរង្វាន់ ហើយនោះជាអ្វីដែលយើងចង់បាន»៕