ចាប់បានក្មេងទំនើង ៦នាក់ ក្រោយ​បង្កហិង្សា​កាប់វាយបំផ្លាញម៉ូតូ

0

កំពង់ស្ពឺ​៖ ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៤ សមត្ថកិច្ច​អធិការ​នគរបាល​ស្រុក​គងពិសី បាន​ប្រតិបត្ដិការ​ស្រាវជ្រាវ​ឃាត់​មុខសញ្ញា​ក្មេង​ទំនើង ០៦ នាក់ (​បង្ក​ហឹ​ង្សា​កាប់​ដោយ​ពូថៅ​) ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ក្រាំង​ឬ​ស្សី ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្ដកំពង់ស្ពឺ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ ០៣​នាក់ រង​របួស និង​ខូចខាត​ម៉ូតូ មួយ​គ្រឿង ។

ជាក់ស្ដែង​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក យ៉ាង សុខ​លី អធិការ​នគរបាល​ស្រុក មុខសញ្ញា​សង្ស័យ​ដែល​នគរបាល​ឃាត់​រួម​មាន ០៦​នាក់ ៖(១)​ឈ្មោះ ឡ​ន សុខ​លី​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ម្ចាស់​ពូថៅ (២)​ឈ្មោះ ស៊ី​ម សាលី​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (៣) ឈ្មោះ ប៊ុ​ន ស័​ក្ដ​ការី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ប្រេ​ី​ដុំ​ថ្ម​វាយ​បំផ្លាញ​ម៉ូតូ (៤)​ឈ្មោះ​សំ បូ​រស្មី ប្រុស អាយុ​១៦​ឆ្នាំ (៥)​ឈ្មោះ​ញ៉េ​ម រាជ ប្រុស អាយុ​១៨​ឆ្នាំ (៦)​ឈ្មោះ ញឹ​ម យុទ្ធ (​ហៅ​កាវ​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ដកហូត​បាន​ពូថៅ ១ ,​ដុំ​ថ្ម​១​ដុំ , ម៉ូតូ ០២​គ្រឿង ។ បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចំណាត់ការ​នីតិវិធី​បន្ដ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ