លោក Arne Slot គេចវេសមិនឆ្លើយសំណួរអ្នកសារព័ត៌មាន

0

គ្រូបង្វឹកក្រុម Liverpool លោក Arne Slot បានគេចវេសការផ្តល់ចម្លើយច្បាស់លាស់ណាមួយទាក់ទងនឹងអនាគតរបស់ Virgil van Dijk, Trent Alexander-Arnold និង Mohamed Salah ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃសុក្រ។ អ្នកទាំងបី ដែលជាអ្នកដើរតួក្នុងភាពជោគជ័យរបស់ Liverpool ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានដឹងថាកុងត្រារបស់ពួកគេនឹងផុតកំណត់នៅរដូវក្តៅក្រោយ។

នៅពេលមានការសួរនាំអំពីស្ថានភាពកិច្ចសន្យារបស់ពួកគេ លោក Slot បានបដិសេធមិនឆ្លើយតបចំពោះសំនួរនេះ។ លោក Slot បាននិយាយថា៖ «ខ្ញុំសប្បាយចិត្តណាស់ដែលមានកីឡាករទាំងនេះនៅក្នុងក្រុមរបស់ខ្ញុំនៅពេលនេះ។ មានការប្រកួតជាច្រើននៅរដូវកាលនេះ ហើយនៅសប្តាហ៍ខាងមុខ ចាំមើលថាមានអ្វីកើតឡើងនាពេលអនាគត»៕