យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាខ្សែការពារ Marc Guehi របស់ Crystal Palace ចង់ទៅចូលរួមជាមួយក្លឹប Liverpool ជាជាងក្លឹប Newcastle United។ ខ្សែការពារកណ្តាលវ័យ 24 ឆ្នាំដែលជាកីឡាករឆ្នើមសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសនៅ Euro ២០២៤ បានប្រាប់មិត្តភក្តិថាក្លឹប Liverpool គឺជាគោលដៅដែលគាត់ពេញចិត្ត។
ក្លឹប Newcastle United បានធ្វើការដាក់សំណើរចំនួនបីសម្រាប់ Guehi នៅរដូវក្តៅ ប៉ុន្តែត្រូវបានបដិសេធដោយ Palace ខណៈពួកគេទាមទារតម្លៃផ្ទេរប្រមាណ ៧៥លានផោន។ ក្លឹប Liverpool ក៏ត្រូវបានគេភ្ជាប់ជាមួយនឹងខ្សែការពារដ៏ប៉ិនប្រសប់ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករ៕