Home ព័ត៌មានកីឡា បើ Juventus មិនអាចផ្ទេរយក Osimhen នោះក្លឹបនឺងងាកទៅរកជំរើសទីពីរ

បើ Juventus មិនអាចផ្ទេរយក Osimhen នោះក្លឹបនឺងងាកទៅរកជំរើសទីពីរ

0

យោងតាមការចេញផ្សាយរបស់ ​​Tuttosport បានអោយដឹងថាក្លឹប Juventus កំពុងពិចារណាលើការផ្ទេរខ្សែប្រយុទ្ធរបស់ Napoli កីឡាករ Victor Osimhen ប៉ុន្តែប្រសិនបើក្នុងករណីម្ចាស់ជើងឯក Serie A យល់ព្រមកាត់បន្ថយតម្លៃទាមទារយ៉ាងច្រើនរបស់ពួកគេ។ ក្លឹប Napoli បានទាមទារតម្លៃចន្លោះពី ៩០លានអឺរ៉ូទៅ ១០០លានអឺរ៉ូសម្រាប់កីឡាករសញ្ជាតិនីហ្សេរីយ៉ាអាយុ ២៥ ឆ្នាំ ដែលជាតម្លៃក្លឹប Juventus មិនអាចផ្តល់អោយបាន លុះត្រាតែត្រូវកាត់បន្ថយ។

ក្លឹប Juventus ដែលកំពុងស្វែងរកជម្រើសដើម្បីពង្រឹងខ្សែប្រយុទ្ធរបស់ពួកគេ ប្រហែលជាអាចមានលទ្ធភាពទិញកីឡាករ Osimhen ប្រសិនបើតម្លៃរបស់គាត់បញ្ចុះមកត្រឹម ៧៥លានអឺរ៉ូ ដែលជាតួលេខស្រដៀងទៅនឹងអ្វីដែលក្លឹបអារ៉ាប៊ីសាអូឌីត Al Ahli ផ្តល់ជូននៅក្នុងទីផ្សារដោះដូរកីឡាករថ្មីៗនេះ។

ប្រសិនបើក្លឹប Juventus បរាជ័យក្នុងការផ្ទេរយក Osimhen នោះក្លឹបយក្ស Turin នឹងប្តូរគោលដៅទៅធ្វើការពិចារណាលើខ្សែប្រយុទ្ធ Jonathan David របស់ក្លឹប Lille ជាជម្រើសជំនួស៕

Previous articleនាយកកីឡារបស់ក្លឹប Juventus ព្រមានទៅកាន់ Arsenal
Next articleលោក Arne Slot គេចវេសមិនឆ្លើយសំណួរអ្នកសារព័ត៌មាន