លោក Maresca និយាយពីចំណុចវិជ្ជមានរបស់ Fofana

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Enzo Maresca ដែលជាអ្នកចាត់ការរបស់ក្លឹប Chelsea បាននិយាយអំពីកីឡាករ Wesley Fofana ថា៖

«Wes គឺជាកីឡាករដែលខ្ញុំស្រលាញ់ ខ្ញុំស្រលាញ់ Wes ព្រោះបន្ទាប់ពីរបួសមួយឆ្នាំ គាត់នៅតែធ្វើបានល្អណាស់។ កីឡាករ​ណា​ក៏ដោយ​ក្នុង​ពិភពលោក ពេល​អ្នក​ត្រលប់​មក​ពី​វិញក្រោយសម្រាកអស់រយៈពេលមួយឆ្នាំ វា​មិន​ងាយ​ស្រួល​ទេ… ហើយ​គាត់​ធ្វើ​បាន​ល្អ​បំផុត»៕