នាយកផ្នែកកីឡារបស់ក្លឹប Bayern Munich លោក Max Eberl បានសារភាពថាកីឡាករ Leon Goretzka «តូចចិត្ត» បន្ទាប់ពីបានធ្លាក់ចេញពីការជ្រើសរើសសម្រាប់ក្លឹប Bayern។
Eberl បាននិយាយថា៖ «យើងបានប្រាស្រ័យទាក់ទងគ្នាយ៉ាងច្បាស់តាំងពីដំបូង។ Leon ដឹងថាយើងពឹងផ្អែកលើ Aleksandar Pavlovic ហើយថាយើងនឹងនាំយក Palhinha ហើយ Kimmich នឹងលេងនៅកណ្តាលម្តងទៀត។ យើងក៏បាននិយាយវានៅពេលដែល Leon នៅទីនេះ ហើយត្រៀមខ្លួនប្រឈមមុខនឹងស្ថានការណ៍។ Leon គឺជាកីឡាករដ៏ល្អម្នាក់។ ខ្ញុំចូលចិត្តគាត់ខ្លាំងណាស់ បើទោះជាគាត់ពិបាកចិត្តនៅពេលនេះ ខ្ញុំយល់ថាវាជាផ្នែកមួយនៃជីវិតក្នុងបាល់ទាត់»។
ក្លឹប Manchester United និង West Ham មានព័ត៌មានចចាមអារ៉ាមជាមួយនឹងកីឡាកររូបនេះ ខណៈដែលកុងត្រារបស់គាត់នឹងផុតនៅឆ្នាំ២០២៦៕