យោងតាមការចេញផ្សាយរបស់ El Nacional បានអោយដឹងថាមានក្លឹបចំនួន ២ គឺ Juventus និង Paris Saint-Germain ដែលបង្ហាញចំណាប់អារម្មណ៍ក្នុងការចង់ចុះហត្ថលេខាយកកីឡាករ Mohamed Salah របស់ក្លឹប Liverpool ប្រសិនជាគាត់ចាកចេញពី Anfield ក្នុងរដូវក្តៅខាងមុខមែន។
ក្លឹបទាំងពីរកំពុងរក្សាការចាប់អារម្មណ៍លើតារាអេហ្ស៊ីប បន្ទាប់ពីគាត់បានបង្ហើបថានេះអាចជារដូវកាលចុងក្រោយរបស់គាត់ជាមួយហង្សក្រហម៕