យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Casemiro មិនមានផែនការក្នុងការផ្ទេរទៅកាន់ក្លឹប Galatasaray ខណៈគាត់ចង់ស្នាក់នៅជាមួយក្លឹបបិសាចក្រហមបន្តទៀត។
ទោះបីជាថ្មីៗនេះមានទំនាក់ទំនងជាមួយក្លឹប Gala ក៏ដោយក៏កីឡាករ Casemiro រំពឹងថានឹងស្នាក់នៅ Manchester United យ៉ាងហោចណាស់រហូតដល់ខែមករាឆ្នាំ២០២៥ ។ មិនមានផែនការក្នុងការផ្ទេរនោះទេ ហើយក៏មិនមានការពិភាក្សាច្បាស់លាស់ជាមួយក្លឹបទួរគី ខណៈទាំងក្លឹប និងកីឡាករ មើលឃើញថាគ្មានឱកាសសម្រាប់កិច្ចព្រមព្រៀង…។
លោក Erik ten Hag បាននិយាយក្រោយប្រកួតចាញ់ក្លឹប Liverpool ក្នុងលទ្ធផល ៣ទល់នឹង០ថា៖ «គាត់នឹងត្រលប់មកវិញ គាត់ជាអ្នកឈ្នះ… ខ្ញុំជឿជាក់លើគាត់»៕