យោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Ed Aarons បានអោយដឹងថាអតីតខ្សែបម្រើរបស់ក្លឹប Liverpool កីឡាករ Naby Keita អាចធ្វើដំណើរទៅកាន់ប្រទេសទួរគី ខណៈដែលគាត់កំពុងពិភាក្សាជាមួយក្រុម Istanbul Basaksehir របស់ទួរគី Super Lig ។
កីឡាករ Keita បានចាកចេញពី Anfield កាលពីរដូវក្តៅមុនដើម្បីទៅចូលរួមជាមួយក្លឹប Werder Bremen ប៉ុន្តែត្រូវបានគេដឹងថាគាត់អាចចាកចេញពីប្រទេសអាឡឺម៉ង់បន្ទាប់ពីចំណាយពេលត្រឹមតែមួយរដូវកាល។ កីឡាករ Keita ត្រូវបានគេភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ក្លឹប Sunderland ប៉ុន្តែការផ្ទេរបានបរាជ័យ ដោយភាគីទាំង២មិនអាចឈានដល់កិច្ចព្រមព្រៀងមួយបាននោះទេ៕