កីឡាករប្រណាំងម៉ូតូ GP ឈឹម ពិសិដ្ឋ ទទួលបានសិទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការប្រកួតអន្តរជាតិនៅម៉ាឡេស៊ី

0

កីឡាករ​ប្រណាំង​ម៉ូតូ​ស្ព័​រ​កម្ពុជា ឈឹ​ម ពិសិដ្ឋ បាន​ចូលរួម​ប្រកួត​ជម្រុះ​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ឡើង​ប្រកួត​ក្នុង​កម្រិត​ខ្ពស់​ជាង​ពី​ការ​ចុះ​ឈ្មោះ​ដំបូង គឺ​ត្រូវ​ប្រកួត​ក្នុង Class Supper Sport 600cc វិញ​។

កីឡាករ ឈឹ​ម ពិសិដ្ឋ បាន​បញ្ជាក់​ពី​ទីលាន​ប្រកួត​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​មក​ថា ខ្លួន​បាន​ចូលរួម​ប្រកួត Supper Sport Riki ដែល​ជា​កម្រិត​ទាប​ជាង សម្រាប់​អ្នក​ចូល​រួ​ប្រកួត​ដំបូង ប៉ុន្តែ​លទ្ធផល​ការ​ប្រកួត​បាន​ធ្វើ​ឱ្យ​យុវជន​ក​ម្ព​ជា​រួប​នេះ​បាន​ចូលរួម​ប្រកួត​ជាមួយ​កីឡាករ​អន្តរជាតិ​កម្រិត​ខ្ពស់ Class Supper Sport 600cc វិញ ដោយ​ការ​ធ្វើ​បាន​យ៉ាង​ល្អ​នេះ​បង្ហាញ​ពី​ការ​ចូលរួម​ប្រកួត​លើក​ដំបូង​របស់ ឈឹ​ម ពិសិដ្ឋ បែរជា​ទទួល​បាន​សិទ្ធ​ផល​ល្អ​គួរ​ឱ្យ​កត់សម្គាល់​។

កីឡាករ​កម្ពុជា ឈឹ​ម ពិសិដ្ឋ បន្ថែម​ថា ក្នុង​ការ​ប្រណាំង​កម្រិត​ខ្ពស់ Supper Sport Riki នោះ​ទេ ដោយ​គេ​កំណត់​ចាប់ពី​ថិរវេលា ២​នាទី និង​២៩​វិនាទី​ឡើង​ទៅ ហើយ​កីឡាករ​ណា​ធ្វើ​បាន​ក្រោម​ថិរវេលា​នេះ ត្រូវ​ប្រកួត​ក្នុង Class Supper Sport 600cc វិញ​។

យុវជន ឈឹ​ម ពិសិដ្ឋ លើក​ឡើង​ថា ៖«​នេះ​ជា​ការ​ប្រណាំង​លើក​ដំបូង​របស់ខ្ញុំ នៅ​លើ​ទីលាន​អន្តរជាតិ Sepang Circurt ស្តង់ដា​ម៉ូតូ GP ដែល​ប្រជុំ​ដោយ​កីឡាករ​ខ្លាំង​ៗ និង​ល្បី​ៗ​មក​ពី​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​។ អ្នកជំនាញ​ម៉ូតូ​ស្ព័​រ​កម្ពុជា ឈឹ​ម ពិសិដ្ឋ បន្ថែម​ថា ខ្លួន​បាន​ចាប់​យក​អាជីព​ប្រណាំង​ម៉ូតូ​ស្ព័​រ តាំងពី​ឆ្នាំ​២០១៩​មក ហើយ​ធ្លាប់​ចូលរួម​ប្រណាំង​ក្នុងស្រុក និង​ទីលាន Mira International ប្រទេស​ថៃ ៤​លើក ជាមួយ​កីឡាករ​ខ្លាំង​ៗ​។

គួរ​បញ្ជាក់​ថា អ្នក​ប្រណាំង​វ័យក្មេង​មក​ពី​ក្លឹ​ប​ប្រណាំង​មេគង្គ​រូប​នេះ​បន្ថែម​ថា ការ​ចូលរួម​ប្រណាំង​នេះ​មិន​រំពឹង​បាន​ល្អ​ទេ ដោយសារ​ខ្វះ​ថវិកា និង​មិន​មាន​ម៉ូតូ​ខ្លួនឯង ដោយសារ​បញ្ហា​ច្បាប់ និង​លក្ខខណ្ឌ​ផ្សេង​ៗ ដែល​យើង​មិន​អាច​រៀបចំ​ទាន់​ពេលវេលា​។ សូម​បញ្ជាក់​ថា ការ​ប្រណាំង​ម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កីឡាករ ឈឹ​ម ពិសិដ្ឋ ត្រូវ​ប្រណាំង​វិញ្ញាសា ម៉ូតូ​ស្ព័​រ 600cc Super Roki (​ចុះ​ឈ្មោះ​ដំបូង​) ចាប់ពី​ថ្ងៃ​ទី​៣០ ខែសីហា ដល់​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៤៕