Ipswich កំពុងបើកការចរចាជាមួយ Chelsea ខណៈ Broja កំពុងមានបញ្ហា

0

យោងតាមការចេញផ្សាយរបស់លោក​ David Ornstein បានអោយដឹងថាក្លឹប Ipswich Town បានបើកការចរចាឡើងវិញដើម្បីចុះហត្ថលេខាយកកីឡាករ Armando Broja ពីក្លឹប Chelsea ។ ដោយសារតែរបួសជើងដែល Broja បានជួបប្រទះកំឡុងពេលហ្វឹកហាត់ បានធ្វើអោយការផ្ទេរនៅដើមខែនេះបានបរាជ័យ។ ទោះបីជាខ្សែប្រយុទ្ធរូបនេះបន្តអវត្តមានរហូតដល់ពាក់កណ្តាលខែតុលាក៏ដោយ ក្លឹប Ipswich នៅតែចង់ធ្វើកិច្ចព្រមព្រៀងផ្ទេរយកគាត់ពីក្លឹប Chelsea ។

កិច្ចព្រមព្រៀងដែលបានស្នើឡើងមុននេះរួមមាន ការខ្ចីជើងពេលមួយរដូវកាល ជាមួយនឹងកាតព្វកិច្ចក្នុងការទិញផ្តាច់តម្លៃ ៣០លានផោន ហើយលក្ខខណ្ឌនេះ នឹងដំណើរកាលប្រសិនជាក្លឹប Ipswich មិនត្រូវបានកាត់ចេញពី Premier League។ បន្ទាប់ពីសំណើចំនួនពីរទៀតត្រូវបានបដិសេធ ពេលនេះក្លឹប Ipswich បានចាប់ផ្តើមការចរចាទៅលើកិច្ចព្រមព្រៀង៕